Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 8:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​មាន​បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ទូរអា​អង្វរអុលឡោះ‌តាអាឡា ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!»។

សូមមើលជំពូក ចម្លង




និក្ខមនំ 8:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កម្រើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល‌អង្វរ​ព្រះអង្គ ហើយ​ព្រះ‌ហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។


ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។


ពេល​នោះ ព្រះចៅ​ផារ៉ោន​ក៏​ប្រញាប់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។


ឥឡូវ​នេះ សុំ​អត់‌ទោស​ឲ្យ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។


លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។


មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។


ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរ សូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


ព្រះចៅ​ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​នរណា​បាន​ជា​យើង​ត្រូវ​ស្ដាប់​តាម ហើយ​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។


ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះ‌ករុណា​ទៅ ទូលបង្គំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះ‌ករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ»។


ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។


លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​មេត្តា​កំណត់​ពេល​វេលា ដែល​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ‌ករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌ករុណា គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។


ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។


ចូរ​អង្វរ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។


បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។


ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ប្រជា‌ជន។


លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។


ប្រជា‌ជន​ទាំង​នោះ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម