Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 8:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះ‌ករុណា​ទៅ ទូលបង្គំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះ‌ករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះ‌ករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញ‌បូជា ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពេល​នោះ លោក​ម៉ូសេ​ទូល​តប​ថា៖ «មើល៍ ទូល‌បង្គំ​ចេញ​ពី​ព្រះ‌ករុណា​ទៅ ហើយ​ទូល​បង្គំ​នឹង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ហ្វូង​រុយ​ចេញ​ពី​ព្រះ‌ករុណា ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​ស្អែក សូម​កុំ​ឲ្យ​តែ​ព្រះ‌ករុណា​បញ្ឆោត​តទៅ​ទៀត ដោយ​មិន​បើក​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ម៉ូសេ​ទូល​តប​ថា មើល ទូលបង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តាជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ម៉ូសា​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ស្តេច​ទៅ ខ្ញុំ​នឹង​ទូរអា​អង្វរអុលឡោះ‌តាអាឡា។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ស្តេច ពី​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច​ទៀត​ផង។ ប៉ុន្តែ សូម​ស្តេច​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡាឡើយ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 8:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។


ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់!»។


ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះ‌ករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ព្រះ‌អម្ចាស់​នៅ​ឡើយ»។


ព្យាការី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់‌លៀម​ត្រង់​ណា​ឡើយ»។


សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម