Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 7:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ក្រោយ​ពី​ព្រះ‌អម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ‌ពីរ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ក្រោយ​ពី​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​នីល​ហើយ នោះ​ប្រាំពីរ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ក្រោយ​ពីអុលឡោះ‌តាអាឡា​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ​ពីរ​ថ្ងៃ

សូមមើលជំពូក ចម្លង




និក្ខមនំ 7:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។


ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។


ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម