និក្ខមនំ 39:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារពន្លា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 អាសនាមាស ប្រេងសម្រាប់លាបតាំង គ្រឿងក្រអូប និងរនាំងបាំងមាត់ទ្វារត្រសាល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 អាសនាមាស ប្រេងចាក់លាប នឹងគ្រឿងក្រអូប រនាំងបាំងនៅមាត់ទ្វារត្រសាល សូមមើលជំពូកអាល់គីតាប38 អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារជំរំ។ សូមមើលជំពូក |
ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។