Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អើរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប៉ុន្ដែ លោក​ម៉ូសេ​បាន​ហៅ​ពួក‌គេ​មក ហើយ​លោក​អើរ៉ុន និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ទាំង​អស់​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ រួច​លោក​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 តែ​ម៉ូសេ​ហៅ​គេ​ឲ្យ​មក នោះ​អើរ៉ុន នឹង​អស់​ទាំង​មេ​ពួក​ជំនុំ​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​លោក​បាន​និយាយ​នឹង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ម៉ូសា​បាន​ហៅ​ពួក​គេ ហើយ​ហារូន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​គាត់ រួច​គាត់​និយាយ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ​នេះ: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បងប្អូន​លោក​ក៏​និយាយ​សំណេះ‌សំណាល​ជា​មួយ​លោក។


លោក​មាន​ប្រសាសន៍​ទៅ​បងប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បងប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។


នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។


លោក​អើរ៉ុន និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​លោក​ឡើយ។


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចូល​មក​ជិត​លោក ហើយ​លោក​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ីណៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម