Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា​មក​មូល​ផ្ដុំ​ជុំ‌វិញ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 នោះ​លោក​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ ហើយ​ប្រកាស​ថា៖ «អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ត្រូវ​មក​ឯ​ខ្ញុំ!» នោះ​កូន​ចៅ​លេវី​ទាំង​អស់​ក៏​នាំ​គ្នា​ចូល​មក​ឯ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គាត់​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់អុលឡោះ‌តាអាឡា អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា មក​មូល​ផ្តុំ​ជុំ​វិញ​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះ‌បាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។


លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។


តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំ ជំទាស់​នឹង​មនុស្ស​អាក្រក់? តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?


លោក​ម៉ូសេ​ឃើញ​ថា លោក​អើរ៉ុន​បណ្ដោយ​ឲ្យ​ប្រជា‌ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​សត្រូវ​មើល‌ងាយ។


លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បងប្អូន មិត្ត‌ភក្ដិ និង​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។


អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។


ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុក‌ម្ដាយ បងប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ។


ពេល​ដែល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម