និក្ខមនំ 31:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ជនជាតិអ៊ីស្រាអែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសម្គាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលត្រូវគោរពថ្ងៃសប្ប័ទ ដោយកាន់តាមថ្ងៃសប្ប័ទនៅគ្រប់ជំនាន់តរៀងទៅ ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ហេតុនោះបានជាត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលបានស្មោះត្រង់ដល់ថ្ងៃឈប់សំរាកនោះ ដើម្បីនឹងកាន់តាមនៅអស់ទាំងដំណគេតរៀងទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច សូមមើលជំពូកអាល់គីតាប16 ជនជាតិអ៊ីស្រអែលត្រូវតែគោរពថ្ងៃឈប់សម្រាកពួកគេត្រូវចាត់ទុកថ្ងៃឈប់សម្រាកជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ សូមមើលជំពូក |
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។
ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ* ប្រសិនបើអ្នកមិនស្វែងរកកម្រៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទ ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកម្រៃ និងមិននិយាយតថ្លៃនោះទេ