និក្ខមនំ 30:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។ សូមមើលជំពូកអាល់គីតាប33 អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។ សូមមើលជំពូក |
ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
ប្រសិនបើបុរសម្នាក់យកប្អូនស្រី ឬបងស្រីរបស់ខ្លួនមកធ្វើជាប្រពន្ធ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនពោះមួយក្ដី ប្រសិនបើអ្នកទាំងពីររួមរ័កជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវដកអ្នកទាំងពីរចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន នៅចំពោះមុខមនុស្សទាំងអស់។ បុរសដែលរួមរ័កជាមួយប្អូនស្រី ឬបងស្រីខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។