និក្ខមនំ 29:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំប៉័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 អើរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់ចៀម និងនំបុ័ងដែលនៅក្នុងកញ្ច្រែងត្រង់មាត់ទ្វារត្រសាលជំនុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 នោះអើរ៉ុន ព្រមទាំងកូនលោក នឹងបរិភោគសាច់ចៀម ហើយនឹងនំបុ័ងក្នុងកញ្ច្រែងនៅមាត់ទ្វារត្រសាលជំនុំ សូមមើលជំពូកអាល់គីតាប32 ហារូន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ សូមមើលជំពូក |
គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?