និក្ខមនំ 24:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ត្រូវឲ្យម៉ូសេតែម្នាក់ប៉ុណ្ណោះចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវចូលមកជិតទេ ហើយប្រជាជនក៏មិនត្រូវទាំងមកជាមួយម៉ូសេដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ត្រូវឲ្យម៉ូសេតែម្នាក់ឯងចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវឲ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងឡើងមកជាមួយផង។ សូមមើលជំពូកអាល់គីតាប2 មានតែម៉ូសាម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតអុលឡោះតាអាឡាបាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសាដែរ»។ សូមមើលជំពូក |
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ស្រុកអេដុមរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។