Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប្រសិន‌បើ​អ្នក​ណា​ទុក​អណ្តូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​អណ្ដូង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 បើ​អ្នក​ណា​បើក​អណ្តូង ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ប្រសិន​បើ​អ្នក​ណា​ទុក​អណ្តូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្តូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្តូង​នោះ

សូមមើលជំពូក ចម្លង




និក្ខមនំ 21:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។


ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។


ប្រសិន​បើ​គោ​ជល់​ខ្ញុំ​បម្រើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាម‌សិប​ដួង* ទៅ​ឲ្យ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។


ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សម្រាប់​ខ្លួន​ឯង។


អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។


អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទម្លុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។


ពុំ​ដែល​មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​នឹង​អំពើ​ល្អ​ទេ។ រីឯ​ពួក​គេ​វិញ ពួក​គេ​ដាក់​អន្ទាក់ ចាំ​ដក​ជីវិត​របស់​ទូលបង្គំ សូម​ព្រះអង្គ​នឹក​ចាំ​ថា ទូលបង្គំ​បាន​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ដើម្បី​ទូល‌អង្វរ​សម្រាប់​ពួក​គេ សូម​ព្រះអង្គ​បង្វែរ​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​គេ។


សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​ឲ្យ​មាន​ឮ​សម្រែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។


អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម