Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ផារ៉ោន​បាន​ឮ​រឿង​នេះ ស្ដេច​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​រត់​គេច​ពី​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​លោក​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​គាត់​រក​មធ្យោបាយ​សម្លាប់​ម៉ូសា តែ​ម៉ូសា​ដឹង​ខ្លួន​ទាន់​ក៏​រត់​គេច​ពី​ស្តេច​ហ្វៀរ៉អ៊ូន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ គាត់​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក។

សូមមើលជំពូក ចម្លង




និក្ខមនំ 2:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​មក​ដល់​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង គាត់​ក៏​ឲ្យ​អូដ្ឋ​ទាំង​អស់​លុត​ជង្គង់។ ពេល​នោះ ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។


គាត់​បង្កើត​បាន​កូន​ប្រុស​ជូន​លោក ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ សឹម‌រ៉ាន យ៉ុក‌សាន មី‌ដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។


កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។


លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សម្រាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​ឲ្យ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។


ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សំបែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។


ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។


នៅ​ស្រុក​ម៉ាឌាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន‌ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។


កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។


ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ ជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។


ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។


នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។


កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។


ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម