Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​សម្រាប់​ប្រជា‌ជន គាត់​ក៏​សួរ​ថា៖ «តើ​កូន​ធ្វើ​អ្វី​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​តែ​ម្នាក់​ឯង ហើយ​ប្រជា‌ជន​ឈរ​នៅ​ចំពោះ​មុខ តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សំរាប់​ពួក​បណ្តាជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តាជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឪពុក​ក្មេក​របស់​ម៉ូសា​ឃើញ​ការ​ទាំង​អស់ ដែល​ម៉ូសា​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្តេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្តី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។

សូមមើលជំពូក ចម្លង




និក្ខមនំ 18:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​តែងតែ​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​គាល់​ស្ដេច សូម​ស្ដេច​រក​យុត្តិធម៌​ឲ្យ សម្ដេច​អាប់‌សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ទូលបង្គំ​មក​ពី​កុល‌សម្ព័ន្ធ​មួយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។


លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។


លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។


អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូច‌តាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។


គេ​បាន​ឃុំ​គាត់​ទុក ដ្បិត​គេ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​គាត់។


ជន‌ជាតិ​កែន ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នៅ​ស្រុក​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម