និក្ខមនំ 15:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ! ហើយដឹកនាំពួកគេ ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ នាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់ ដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នោះព្រះអង្គបាននាំប្រជារាស្ត្រ ដែលព្រះអង្គបានប្រោសលោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធដោយព្រះបារមី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី សូមមើលជំពូកអាល់គីតាប13 ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់! ហើយដឹកនាំពួកគេ ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។ សូមមើលជំពូក |
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។