Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 13:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ហេតុ​នេះ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ ព្រះ​បាន​នាំ​គេ​តាម​ផ្លូវ​វាង ឆ្លង​កាត់​ទី​រហោ‌ស្ថាន ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គឺ​ទ្រង់​បាន​នាំ​គេ​ដើរ​ពង្វាង​តាម​ផ្លូវ​ទី​រហោ‌ស្ថាន ក្បែរ​សមុទ្រ​ក្រហម​វិញ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ហេតុ​នេះ ទ្រង់​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម។ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 13:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។


ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។


ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ផែនដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀង ចុះ​មក​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។


នៅ​ថ្ងៃ​កំណត់​នោះ ព្រះ‌អម្ចាស់​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។


កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។


ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។


ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះអង្គ។


ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់


មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម