Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំប៉័ង​ឥត​មេ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​មាន​ដំបែ នៅ​ក្នុង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំបុ័ង​ឥត​មេ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។


លោក​ម៉ូសេ​បាន​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សម្រាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។


មិន​ត្រូវ​យក​នំប៉័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម