Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូនតា​របស់​អ្នក​រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុ‌ការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 វា​នឹង​ចូល​ពេញ​ក្នុង​ផ្ទះ​របស់​អ្នក ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ដែរ ជា​ហេតុ​ការណ៍​ដែល​ឪពុក និង​ដូន​តា​របស់​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​បែប​នេះ​ឡើយ រហូត​ដល់​សព្វ​ថ្ងៃ"»។ បន្ទាប់​មក លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 វា​នឹង​ចូល​ពេញ​ក្នុង​ផ្ទះ​ឯង នឹង​ផ្ទះ​របស់​ពួក​បំរើ​ឯង ហើយ​នឹង​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ដែរ ដល់​ម៉្លេះ​បាន​ជា​ឪពុក នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា​មិន​ដែល​ឃើញ​ដូច្នោះ​ឡើយ តាំង​ពី​គេ​កើត​ឡើង​រហូត​ដល់​ឥឡូវ​នេះ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នា​ម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូន​តា​របស់​អ្នក រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុ​ការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេ មិន​កើត​ទេ! ទុក​ឲ្យ​តែ​ប្រុសៗ​ចេញ​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។


ពេល​នោះ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គេ​នឹង​ឮ​សូរ​សម្រែក​ទ្រហោ​យំ។ តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។


ពេល​នោះ នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ‌ករុណា​នឹង​មក​ក្រាប​ចុះ​នៅ​មុខ​ទូលបង្គំ ហើយ​ពោល​ថា “សូម​លោក និង​ប្រជា‌ជន​របស់​លោក​អញ្ជើញ​ទៅ​ចុះ!” ទូលបង្គំ​នឹង​ចាក​ចេញ​ទៅ»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន​ទៅ ទាំង​ក្ដៅ​ក្រហាយ។


ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។


កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។


ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។


ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។


ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។


ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម