និក្ខមនំ 10:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ពេលនោះ ផារ៉ោនហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ទុកតែហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាប៉ុណ្ណោះ កូនៗរបស់អ្នករាល់គ្នាអាចទៅជាមួយបាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯផារ៉ោន ទ្រង់មានបន្ទូលហៅម៉ូសេមក ប្រាប់ថា ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ឲ្យទុកតែហ្វូងចៀម ហើយនឹងហ្វូងគោឯងរាល់គ្នាប៉ុណ្ណោះ ចូរយកទាំងកូនតូចៗទៅជាមួយផង សូមមើលជំពូកអាល់គីតាប24 ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេហៅម៉ូសាមក ហើយប្រាប់ថា៖ «ចូរនាំគ្នាទៅគោរពបម្រើអុលឡោះតាអាឡាចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ សូមមើលជំពូក |