Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​អ្នក​អាច​និទាន​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សម្តែង​នៅ​ក្នុង​ចំណោម​ពួក​‌គេ យ៉ាង​នោះ អ្នក​នឹង​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ឲ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​កូន​ចៅ​ឯង​ពី​ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ពី​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​សំដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​ទេ។ តាម​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។


ឱ​ព្រះ‌ជាម្ចាស់​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។


ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។


ពេល​នោះ ប្រជា‌ជន​ទាំង‌ឡាយ​នាំ​គ្នា​ពោល​ថា: ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់ ពិត​មែន​ហើយ មាន​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ ជំនុំ‌ជម្រះ​មនុស្ស​លោក។


ឱ​ព្រះ‌ជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


នៅ​ពេល​យើង​សម្តែង​សិរី‌រុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។


យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរី‌រុងរឿង ដោយ​វាយ​កម្ទេច​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។


ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។


ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។


លោក​អើរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។


មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ព្រះអង្គ ដូច​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។


យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្ដាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែង‌ក្លាយ។


ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះ ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។


រីឯ​បងប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។


«ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម