នាងអេសធើរ 9:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ពួកគេនាំគ្នារំឭក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ហើយថា គេនឹងនឹកចាំ ហើយកាន់ថ្ងៃទាំងពីរនោះ នៅគ្រប់ជំនាន់ គ្រប់ពូជអំបូរ នៅតាមខេត្ត និងតាមទីក្រុងរហូតតទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ក៏មិនឲ្យកូនចៅរបស់គេឈប់នឹកនាពីថ្ងៃទាំងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត នឹងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។ សូមមើលជំពូកអាល់គីតាប28 ពួកគេនាំគ្នារំលឹក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។ សូមមើលជំពូក |