នាងអេសធើរ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 គេបានសរសេររាជសារក្នុងនាមព្រះចៅអហាស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ម៉ាដេកាយ បានសរសេរក្នុងនាមព្រះបាទអ័ហាស៊ូរុស ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ហើយផ្ញើទៅតាមរយៈពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសេះលឿន ជាពូជដែលយកពីក្រោលរបស់ស្តេច សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 លោកបានធ្វើសំបុត្រនោះ ដោយនូវព្រះនាមនៃស្តេចអ័ហាស៊ូរុស ព្រមទាំងប្រថាប់ត្រាដោយព្រះរាជទំរង់ រួចផ្ញើទៅ ដោយសារពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសត្វយ៉ាងលឿន ដែលនៅក្នុងក្រសួងស្តេច សូមមើលជំពូកអាល់គីតាប10 គេបានសរសេរសារក្នុងនាមស្តេចអហាស៊ូរុស ប្រថាប់ត្រាស្តេច ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារទៅចែកផ្សាយ។ សូមមើលជំពូក |
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រាអែល និងស្រុកយូដាទាំងមូល នាំសេចក្ដីប្រកាសដែលឡាយព្រះហស្ដដោយព្រះរាជា និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្ដេចដូចតទៅ៖ «កូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ដើម្បីឲ្យព្រះអង្គវិលមករកអ្នករាល់គ្នាវិញដែរ។