Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​គាត់ ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​គាត់​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ និង​មន្ត្រី​របស់​ស្ដេច។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។


ស្ដេច​ចង់​បង្ហាញ​រាជ្យ‌ទ្រព្យ​ដ៏​ស្ដុក‌ស្ដម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ស្ដេច តាម​រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែត‌សិប​ថ្ងៃ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។


លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។


មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។


ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ


ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះអង្គ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។


គេ​ពោល​ថា៖ «មេ‌ទ័ព​របស់​យើង​មាន​អំណាច ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។


ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ពិបាក​ចូល​ណាស់!


ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម