Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានា តើ​ព្រះអង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក ឲ្យ​ចេះ​ដឹង តើ​ព្រះអង្គ​មិន​ចេះ​ដឹង​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គដែល​វាយប្រដៅ​ប្រជាជាតិ​នានា គឺ​ព្រះអង្គដែល​បង្រៀន​ចំណេះដឹង​ដល់​មនុស្ស តើ​ព្រះអង្គ​មិន​ស្ដីបន្ទោស​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ដែល​វាយ​ប្រដៅ​អស់​ទាំង​សាសន៍ តើ​ព្រះ‌អង្គ​មិន​វាយ​ផ្ចាល​ទេ​ឬ? ព្រះ‌អង្គ​ដែល​បង្រៀន​មនុស្ស​ឲ្យ​មាន​ចំណេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍ តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អី គឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទ្រង់​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានា តើ​ទ្រង់​មិន​ចេះ​ដាក់​ទោស​ទេ​ឬ? ទ្រង់​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក ឲ្យ​ចេះ​ដឹង តើ​ទ្រង់​មិន​ចេះ​ដឹង​ទេ​ឬ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សម្ងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ


ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។


ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។


សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។


ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ


ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។


ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។


មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។


ពេល​ព្រះ‌អម្ចាស់​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម​រួច​ហើយ ព្រះអង្គ​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី ដែល​មាន​ចិត្ត​អួត‌អាង និង​វាយ​ឫក​ខ្ពស់


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។


ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។


សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះអង្គ ទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើ ព្រះ‌នាម​របស់​ព្រះអង្គ! ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជា ទី​ស្មសាន​ទៀត​ផង។


យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ឃើញ​ថា​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ដោយ​ដៃ​របស់​យើង​ផ្ទាល់។


ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។


ព្រះអង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធ ព្រះអង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។


ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម