ទំនុកតម្កើង 86:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 សូមបែរមកទតមើលទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង; សូមប្រទានភាពរឹងមាំរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសង្គ្រោះកូនរបស់ស្រីបម្រើព្រះអង្គផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងរបស់ព្រះអង្គ ដល់អ្នកបម្រើព្រះអង្គ សូមសង្គ្រោះកូនរបស់ស្ត្រី ជាអ្នកបម្រើរបស់ព្រះអង្គផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឱសូមវិលមកឯទូលបង្គំវិញ ហើយអាណិតមេត្តាដល់ទូលបង្គំផង សូមប្រទានកំឡាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបំរើទ្រង់ ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបំរើទ្រង់ដែរ សូមមើលជំពូកអាល់គីតាប16 សូមបែរមកមើលខ្ញុំ សូមប្រណីសន្ដោសខ្ញុំ សូមប្រទានកម្លាំងមកខ្ញុំ ហើយសង្គ្រោះខ្ញុំ ដែលជាខ្ញុំបម្រើរបស់ទ្រង់ផង!។ សូមមើលជំពូក |