ទំនុកតម្កើង 78:70 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥70 ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល70 ព្រះអង្គទ្រង់ជ្រើសរើសដាវីឌបាវបម្រើរបស់ព្រះអង្គ ហើយយកគាត់ចេញពីក្រោលចៀម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦70 ព្រះអង្គបានជ្រើសរើសដាវីឌ ជាអ្នកបម្រើព្រះអង្គ ហើយបានយកលោកចេញពីក្រោលចៀម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤70 ៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់ ហើយនាំយកលោកចេញពីក្រោលចៀមមក សូមមើលជំពូកអាល់គីតាប70 ទ្រង់បានជ្រើសរើសស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ទ្រង់បានយកស្ដេចចេញពីកន្លែងឃ្វាលចៀម សូមមើលជំពូក |
ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់!
គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។