ទំនុកតម្កើង 76:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ចូរថ្វាយទៅព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ អស់អ្នកដែលនៅជុំវិញព្រះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកតង្វាយមកថ្វាយព្រះអង្គ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ចូរបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់នោះទៅ ចូរអស់អ្នកដែលនៅជុំវិញព្រះអង្គ យកតង្វាយមកថ្វាយព្រះអង្គ ដ៏គួរស្ញែងខ្លាច សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច សូមមើលជំពូកអាល់គីតាប11 ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់! សូមមើលជំពូក |