ទំនុកតម្កើង 74:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 សូមកុំឲ្យអ្នកដែលត្រូវគេសង្កត់សង្កិនត្រឡប់មកវិញទាំងអៀនខ្មាសឡើយ សូមឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱសូមកុំឲ្យពួកអ្នកដែលគេសង្កត់សង្កិន ត្រូវអាម៉ាស់ឡើយ សូមឲ្យមនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត បានសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។ សូមមើលជំពូកអាល់គីតាប21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងនាមទ្រង់។ សូមមើលជំពូក |
ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!» ។ ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។
គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។