Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ខ្ញុំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ទ្រង់​រហូត​ដល់​ផ្សា​ភ្នែក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។


ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។


ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះអង្គ។


ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។


បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​ស្រែក​ហៅ​រក​ព្រះអង្គ​នៅ​ពេល​ថ្ងៃ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​ទេ នៅ​ពេល​យប់​ក៏​ទូលបង្គំ​ស្រែក​ដែរ តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។


ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​ជានិច្ច សូម​រក្សា​ជីវិត​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។


ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី? មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។


ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។


ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។


ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង ម្ហូប​អាហារ​របស់​ទូលបង្គំ ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក គេ​បែរ​ជា​យក​ទឹក​ខ្មេះ មក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។


ព្រះ‌ពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក


ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ទូលបង្គំ​ផង!


ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។


បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះអង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។


គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។


កាល​ព្រះ‌គ្រិស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រិស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម