Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ! ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា ព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​គ្រប់‌គ្រង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 សូម​បំផ្លាញ​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ សូម​បំផ្លាញ​ទៅ ដើម្បី​កុំឲ្យមាន​ពួកគេ​ទៀត​។ នោះ​ពួកគេ​នឹង​ដឹង​ថា​ព្រះ​ទ្រង់​គ្រប់គ្រង​លើ​យ៉ាកុប​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សូម​បំផ្លាញ​គេដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេឲ្យ​អស់ កុំ​ឲ្យ​មាន​ទៀត​ឡើយ ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ​គ្រប់‌គ្រង​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយ ហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ‌ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ! ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា អុលឡោះ​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​គ្រប់‌គ្រង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់!»។


មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។


សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។ ហាលេ‌លូយ៉ា!


គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ! គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!


ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយ សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ ក្រែង​លោ​ប្រជា‌ជន​ទូលបង្គំ ភ្លេច​អំពី​ជ័យ‌ជម្នះ​របស់​ព្រះអង្គ តែ​សូម​អង្រួន និង​ច្រាន​ទម្លាក់​ពួក​គេ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ!។


មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គេ​យល់​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។


សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត ហើយ​ជួយ​មនុស្ស​សុចរិត ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ព្រះ​ដ៏​សុចរិត​អើយ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!


សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។


មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។


ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ជា​ព្រះ​ដ៏វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ត្រូវ​បាត់​បង់​ជីវិត​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម