ទំនុកតម្កើង 18:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 ចំពោះមនុស្សបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ រីឯចំពោះមនុស្សវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកវៀចវេរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ ហើយចំពោះអ្នកដែលមានចិត្តវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកទាស់ប្រឆាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជា អ្នកបរិសុទ្ធដូចគ្នា ហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹង សំដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ សូមមើលជំពូកអាល់គីតាប26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ទ្រង់ក៏សំដែងថា ទ្រង់បរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ទ្រង់សំដែងថាទ្រង់ឈ្លាសវៃ សូមមើលជំពូក |
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!