Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 147:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះអង្គ​ទ្រង់​ចាត់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឲ្យទៅ​លើ​ផែនដី​; ព្រះបន្ទូល​របស់ព្រះអង្គ​រត់ទៅ​យ៉ាងលឿន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​ចាត់​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌អង្គ​មក​ផែនដី ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏រត់​ទៅ​យ៉ាង​រហ័ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដី ព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ទ្រង់​មាន​បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​បន្ទូល​របស់​ទ្រង់​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 147:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សម្ងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ


ព្រះអង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី ស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។


ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។


ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក បង្កើត​ជា​រលក​ធំៗ


ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​បង្គាប់​យ៉ាង​ណា ក៏​កើត​មាន​យ៉ាង​នោះ​មែន ។


ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:


ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។


បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។


នៅ​ទី​បំផុត បងប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បងប្អូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម