Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 138:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់អើយ សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ នៅ​ពេល​គេ​ឮ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​អើយ សូមឲ្យ​ស្ដេច​ទាំងអស់​នៅលើ​ផែនដី​អរព្រះគុណ​ដល់​ព្រះអង្គ ដ្បិត​ពួកគេ​បាន​ឮ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​អរព្រះ‌គុណដល់​ព្រះ‌អង្គ ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរ ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឱ​អុលឡោះ‌តាអាឡាអើយ សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ទ្រង់ នៅ​ពេល​គេ​ឮ​បន្ទូល​សន្យា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 138:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរី‌រុងរឿង​របស់​ព្រះអង្គ!


គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា ហើយ​ប្រជា‌ជន​ពី​នគរ​ទាំង‌ឡាយ នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។


ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ ។


មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ព្រះអង្គ


ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។


ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា


ឱ​ព្រះ‌ជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រិយ៍ ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក ឱន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។


ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម