Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:93 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

93 ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះអង្គ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

93 ទូលបង្គំ​នឹង​មិន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ គឺ​ជារៀងរហូត ដ្បិត​ព្រះអង្គ​បាន​រក្សាជីវិត​ទូលបង្គំ​ដោយ​ច្បាប់តម្រាទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

93 ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

93 ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

93 ខ្ញុំ​នឹង​មិន​ភ្លេច​ឱវាទ របស់​ទ្រង់​សោះ​ឡើយ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ឱវាទ​ទាំង​នេះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:93
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។


ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។


នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។


មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។


ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម