ទីតុស 1:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត*។ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ សូមមើលជំពូកKhmer Christian Bible1 ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្ដីជំនឿដល់ពួករើសតាំងនៃព្រះ នឹងសេចក្ដីចេះដឹងខាងឯសេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ សូមមើលជំពូកអាល់គីតាប1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់អុលឡោះ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស។ អុលឡោះចាត់ខ្ញុំឲ្យនាំអស់អ្នកដែលទ្រង់បានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ទ្រង់។ សូមមើលជំពូក |
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។
នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្តបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ