ណាហ៊ុម 2:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តើរូងសិង្ហនោះបាត់ទៅណាហើយ? ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ សិង្ហឈ្មោល និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ សូមមើលជំពូកអាល់គីតាប11 តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ សូមមើលជំពូក |
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន រត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។