Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 យើងខ្ញុំ​បាន​ប្រព្រឹត្តបាប បាន​ប្រព្រឹត្តអំពើទុច្ចរិត បាន​ប្រព្រឹត្តអាក្រក់ បាន​បះបោរ ព្រមទាំង​បាន​បែរចេញ​ពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ និង​ច្បាប់​របស់ព្រះអង្គ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម នឹង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។


ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ក្រេវ‌ក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។


ដោយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ព្រះអង្គ​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!


ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។


ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​យាង​មក​រក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជា របស់​ព្រះអង្គ​ឡើយ!


ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។


កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។


ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែល ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីក‌រាយ គឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះអង្គ។ ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញ ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពី មាគ៌ា​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​សូម​សារភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ដែរ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។


គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយ គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ ដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នក យើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​មក​ពី​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង​នឹង​ពួក​គេ។


ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។ ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ យុវជន និង​យុវ‌នារី​របស់​ខ្ញុំ ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។


ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង នឹង​ព្រះអង្គ​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។


ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។


ប៉ុន្តែ អ្នក​ក្រុង​យេរូ‌សាឡឹម​បាន​បះ‌បោរ​ប្រឆាំង​នឹង​វិន័យ និង​ច្បាប់​របស់​យើង គឺ​ពួក​គេ​អាក្រក់​ជាង​ប្រជា‌ជាតិ និង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ទៅ​ទៀត ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​វិន័យ​របស់​យើង ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ»។


ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​ឲ្យ​ពួក​គេ​គ្រាំ‌គ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បម្រើ​ព្រះ​គួរ​ស្អប់​ខ្ពើម។


ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ងាក​ចេញ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះអង្គ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ។


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។


ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជានិច្ច។


ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់ មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។


ដូច្នេះ បងប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម