Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​បេលសា‌សារ ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​ដានី‌យ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​បេលសាសារ​ស្ដេច​នៃ​បាប៊ីឡូន ដានីយ៉ែល​បាន​ឃើញ​យល់សប្តិ​មួយ ហើយ​មាន​និមិត្ត​ជាច្រើន​នៅក្នុង​ក្បាល​របស់គាត់​នៅលើ​គ្រែ​របស់គាត់​។ គាត់​ក៏​កត់​យល់សប្តិ​នោះ​ទុក ហើយ​បាន​តំណាលប្រាប់​ខ្លឹមសារ​នៃ​សេចក្ដី​ទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​‌បាន​សុបិន​ឃើញ ហើយ​មាន​និមិត្ត​មួយ​ក្នុង​គំនិត ក្នុង​ពេល​លោក​សម្រាក​ក្នុង​ដំណេក។ បន្ទាប់​មក លោក​កត់​ត្រា​សុបិន​នោះ ហើយ​រៀប​រាប់​ប្រាប់​អត្ថន័យ​សំខាន់ៗ​ដោយ​សង្ខេប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ក្នុង​ឆ្នាំ​ដំបូង នៃ​បេល‌សាសារ ជា​ស្តេច​ក្រុង​បាប៊ីឡូន នោះ​ដានី‌យ៉ែល​លោក​យល់‌សប្តិ ហើយ​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ កំពុង​ដេក​លើ​ដំណេក រួច​ក៏​កត់​សប្តិ​នោះ​ទុក ហើយ​ប្រាប់​ដោយ​សង្ខេប​តាម​សេចក្ដី​ដែល​សំខាន់ៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​បេលសា‌សារ ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​គាត់​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​គាត់​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:1
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​អ៊ីស្រា‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់!»។


ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។


ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​ឯក‌សារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភណ្ឌ​ឲ្យ​លឿន!”។


ដូច្នេះ ព្យាការី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។


លោក​យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ លោក​យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ លោក​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។


លោក​យេរេមា​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​មក ហើយ​លោក​យេរេមា​ក៏​ថ្លែង​ឲ្យ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក។


នៅ​ឆ្នាំ​ទី​សាម‌សិប ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ ជា​មួយ​ប្រជា‌ជន ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់។


ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។


ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​ទ្រង់​ខ្វល់​ព្រះ‌ហឫទ័យ មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។


ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន: ទេវតា*​ដ៏វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក


យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។


ព្រះចៅ​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។


បពិត្រ​ព្រះ‌ករុណា​បេលសា‌សារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ


នៅ​យប់​នោះ ព្រះចៅ​បេលសា‌សារ​ជា​ស្ដេច​របស់​ជន‌ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។


ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។


បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។


យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​ឲ្យ​គេ​ស្រួល​អាន។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្តែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។


អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។


តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។


ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។


ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក ស្រាប់​តែ​ឮ​សំឡេង​មួយ​ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ‌ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម