ដានីយ៉ែល 11:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល28 ស្ដេចនៃទិសខាងជើងនឹងត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ ជាមួយទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែព្រះទ័យរបស់ទ្រង់ប្រឆាំងនឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយទ្រង់នឹងចាត់វិធានការ រួចត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 បន្ទាប់មក ស្ដេចខាងជើងនឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ ទាំងនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយ តែស្ដេចកើតមានចិត្តទាស់ប្រឆាំងនឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ក៏នឹងធ្វើតាមតែអំពើចិត្ត រួចវិលទៅស្រុករបស់ខ្លួនវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ សូមមើលជំពូកអាល់គីតាប28 ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ សូមមើលជំពូក |