ជនគណនា 6:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 នេះហើយជាច្បាប់ខាងឯពួកន៉ាសារីត ដែលបានបន់បំណន់ ហើយខាងឯដង្វាយ ដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ដោយព្រោះការញែកខ្លួនចេញ ក្រៅពីដង្វាយណាដែលគេយកមកបាន តាមបំណន់ដែលគេបន់នោះ គឺយ៉ាងនោះដែលត្រូវធ្វើតាមច្បាប់នៃការញែកខ្លួនចេញ។ សូមមើលជំពូកអាល់គីតាប21 នេះជាហ៊ូកុំស្តីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្តីអំពីជំនូនដែលគេត្រូវជូនអុលឡោះតាអាឡាក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចជូនជំនូនផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមហ៊ូកុំសម្រាប់ពួកណាសារីត»។ សូមមើលជំពូក |