Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បូជា‌ចារ្យ​យក​សត្វ​មួយ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ អ្នក​ណាសា‌រីត​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សង្ឃ​ត្រូវ​ថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​ទៀត​ជា​តង្វាយ​ដុត ដើម្បី​ធ្វើ​ពិធី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​គេ​មាន​កំហុស​ដោយ​សារ​តែ​សាក​សព។ គេ​ត្រូវ​ញែក​សក់​របស់​ខ្លួន​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ហើយ​១​ទៀត​ជា​ដង្វាយ​ដុត ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​នោះ ដោយ​ព្រោះ​កំហុស​ដែល​បាន​ធ្វើ​ពី​ដំណើរ​ខ្មោច​ស្លាប់​នោះ ព្រម​ទាំង​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះ​ពាល់​សាក‌សព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ​អ្នក​ណាសា‌រីត​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




ជន‌គណនា 6:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។


គាត់​ត្រូវ​ចាប់​ផ្ដើម​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើក‌លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា‌បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​កាល​ពី​មុន​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម