Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រៀបការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នីមួយៗ​គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គ្រប់​ទាំង​កូន​ស្រី​ដែល​ទទួល​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណាមួយ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​តែ​រៀបការ​ជា‌មួយ​បុរស​ដែល​មក​ពី​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​អាច​កាន់​កាប់​មត៌ក​របស់​ឪពុក​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​គ្រប់​ទាំង​កូន​ស្រី​ណា​ដែល​ស៊ី​មរដក​ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​មួយ នោះ​ត្រូវ​តែ​យក​ប្ដី​ក្នុង​គ្រួសារ​របស់​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ខ្លួន ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស៊ី​មរដក​របស់​ពួក​ឰយុកោ​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​រៀប​ការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នីមួយៗ គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:8
2 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេ‌ឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀបការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បងប្អូន​ជី​ដូន​មួយ។


ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម