Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់ៗ​ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដើម្បី​កុំ​ឲ្យ​មត៌ក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត ដ្បិត​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ត្រូវ​រក្សា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 យ៉ាង​នោះ​មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​មិន​ត្រូវ​រើ​ចេញ​ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ត្រូវ​ផ្ទេរពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ៗ ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណា‌បោត​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ចុះ ថា​ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ»។


កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រៀបការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នីមួយៗ​គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។


ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។


បន្ទាប់​មក លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។


សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម