Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​ចាត់​មនុស្ស​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ចេញ​ទៅ​ច្បាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ​រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​នឹង​ពួក​គេ ក្នុង​នាម​ព្រះ‌អម្ចាស់។


ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុង​កង‌ពល​អ៊ីស្រា‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មុខ​ជា​ដណ្ដើម​យក​សិរី‌រុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ‌ជម្នះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន


សម្ដេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ ប្រហែល​ជា​ព្រះ‌អម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ព្រះ‌អម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យ‌ជម្នះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្ដី!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម