Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អំបូរ​គើសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​នៅ​ទិស​ខាង​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពូជ​អំបូរ​គើសុន​ត្រូវ​បោះជំរំ​នៅ​ទិស​ខាង​លិច ខាង​ក្រោយ​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​គើសុន គេ​ត្រូវ​ដំឡើង​ត្រសាល​នៅ​ខាង​លិច គឺ​ខាង​ក្រោយ​រោង​ឧបោសថ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អំបូរ​គើសូន បោះ​ជំរំ​នៅ​ខាង​ក្រោយ​ជំរំ‌សក្ការៈ​គឺ​នៅ​ទិស​ខាង​លិច។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។


បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។


នៅ​ពេល​ជំរឿន​ប្រជា‌ជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧ ៥០០ នាក់។


មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម