Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ត​ទៅ៖ «អណ្ដូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង! ចូរ​បន្លឺ​សំឡេង​អបអរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​នោះ ពួក​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​ដូច្នេះ​ថា «ចូរ​ផុស​ឡើង អណ្តូង​ទឹក​អើយ! ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ពួក​អ៊ីស្រាអែល​គេ​ក៏​ច្រៀង​ទំនុក​នេះ​ថា «ឲ្យ​ផុស​ឡើង អណ្តូង​អើយ ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​ទីនោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ច្រៀង​ចំរៀង​មួយ​បទ​ដូច​ត​ទៅ: «អណ្តូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង! ចូរ​បន្លឺ​សំឡេង​អបអរ!

សូមមើលជំពូក ចម្លង




ជន‌គណនា 21:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!


ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។


ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះ ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ដឹង​ផង!


អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។


ក្នុង​ចំណោម​បងប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។


នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម នាំ​គ្នា​ច្រៀង​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម