ជនគណនា 16:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអើរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ម្នាក់ៗត្រូវយកពានរបស់ខ្លួនមក រួចដាក់កំញានពីលើ ហើយម្នាក់ៗត្រូវយកពានរបស់ខ្លួនមកដាក់នៅចំពោះព្រះយេហូវ៉ា គឺពានពីររយហាសិប ឯអ្នក និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ចូរឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួន មករោយកំញានពីលើ គឺត្រូវឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួនមក នៅចំពោះព្រះយេហូវ៉ាជាពានមានចំនួន២៥០ ទាំងឯង នឹងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ សូមមើលជំពូកអាល់គីតាប17 ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតអុលឡោះតាអាឡា។ រីឯហារូន និងខ្លួនលោកផ្ទាល់ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។ សូមមើលជំពូក |