ចោទិយកថា 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដេស-បារនា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 កាលព្រះយេហូវ៉ាបានចាត់អ្នកពីកាដេស-បារនា ដោយព្រះបន្ទូលថា "ចូរឡើងទៅចាប់យកស្រុកដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាចុះ" នោះអ្នករាល់គ្នាបានបះបោរទាស់នឹងបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៀត ហើយមិនបានជឿ ក៏មិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គសោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ហើយកាលព្រះយេហូវ៉ាបានចាត់ឯងពីកាដេស-បារនា ដោយមានបន្ទូលថា ចូរឡើងទៅចាប់យកស្រុកដែលអញបានឲ្យដល់ឯងចុះ នោះក៏បានបះបោរ នឹងបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃឯងទៀត ឯងរាល់គ្នាមិនបានជឿ ក៏មិនបានស្តាប់តាមព្រះបន្ទូលទ្រង់សោះ សូមមើលជំពូកអាល់គីតាប23 អុលឡោះតាអាឡាបង្គាប់អ្នករាល់គ្នានៅកាដែស–បារណា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើអុលឡោះហើយពុំស្តាប់តាមសំឡេងរបស់អុលឡោះទេ។ សូមមើលជំពូក |