Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អើរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​លោក​អើរ៉ុន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​លោក​អើរ៉ុន​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​លោក​ទៀត​ផង តែ​នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ឲ្យ​លោក​អើរ៉ុន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ‌តាអាឡា​ខឹង​នឹង​ហារូន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ​ខ្ញុំ​ក៏​ទូរអា​អង្វរ​ទ្រង់​ឲ្យ​ហារូន​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។


ព្រះ‌អម្ចាស់​បាន​ប្រហារ​ប្រជា‌ជន ដ្បិត​ពួក​គេ​បាន​សុំ​ឲ្យ​លោក​អើរ៉ុន​ធ្វើ​រូប​កូន​គោ។


ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ និង​ក្រេវ‌ក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ។


ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នា‌ដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កម្ទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម