ចោទិយកថា 7:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះអង្គនឹងប្រគល់ស្ដេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្ដេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ព្រះអង្គនឹងប្រគល់ពួកស្តេចរបស់គេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃ គ្មានអ្នកណាអាចនឹងឈរនៅមុខអ្នកបានឡើយ រហូតទាល់តែអ្នកបំផ្លាញគេអស់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ហើយទ្រង់នឹងប្រគល់ពួកស្តេចគេមក ក្នុងកណ្តាប់ដៃឯងដែរ នោះឯងនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃចេញ នឹងគ្មានអ្នកណាអាចនឹងឈរនៅមុខឯងបានឡើយ ដរាបដល់ឯងបានបំផ្លាញគេអស់រលីងទៅ សូមមើលជំពូកអាល់គីតាប24 អុលឡោះនឹងប្រគល់ស្តេចរបស់ពួកគេ មកក្នុងកណ្តាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្តេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកបានទេ។ សូមមើលជំពូក |
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។
ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។
លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។