ចោទិយកថា 6:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកឲ្យយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ព្រះអង្គបាននាំយើងចេញពីស្រុកនោះ ដើម្បីឲ្យព្រះអង្គបាននាំយើងចូល ហើយប្រគល់ស្រុកនោះឲ្យយើង ជាស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ក៏បាននាំយើងចេញពីស្រុកនោះ ដើម្បីនឹងនាំចូលមក ឲ្យបានប្រទានស្រុកនេះមកយើង ជាស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោយើង សូមមើលជំពូកអាល់គីតាប23 អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងថា នឹងប្រគល់មកឲ្យយើង។ សូមមើលជំពូក |
ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។